ត្បូងឃ្មុំ៖ ពិធីក្រុងពាលី សម្ពោធអាគារសិក្សា វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន អម្ពវ័នជំនីក និងស្ពានបេតុងតាកុច ព្រំប្រទល់ឃុំជំនីក និងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ និង ឯកឧត្តម ឡាន់ឆន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំទាំងអស់ ជុំវិញខេត្តត្បូងឃ្មុំ នាឳកាសដ៍ប្រពៃនេះ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ។
សូមបញ្ជាក់ថា៖ ពីធីសម្ពោធអាគារសិក្សា១ខ្នង ៣ជាន់ ២៤បន្ទប់ នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន អម្ពវ័នជំនីក និងស្ពានបេតុងតាកុចប្រវែង ១៨០ម៉ែត្រ ព្រំប្រទល់ឃុំជំនីក និងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នឹងប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី៣០ ស្អែកនេះ ។ ដែលពិធីដ៍ពិសេសពិសាលនេះ ស្ថិតក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕