ព្រឹកថ្ងៃច័ន្ទ ៦រោច ខែផល្គុន ឆ្នាំមមែ សប្តស័ក ពស.២៥៥៩ ត្រូវនឹងថ្ងៃទី២៨ ខែមីនា គស.២០១៦នេះ មហាកុដដ៍ថ្មីមួយបន្ថែមទៀត ក្នុងចំណោមសមិទ្ធិផលជាច្រើន នៅវត្តគូសាលា ហៅវត្តខ្នារ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានប្រារព្ធធ្វើពិធីសម្ពោធឆ្លង ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៍ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ។
ស្ថិតក្នុងឳកាសដ័មហោឡារិកនោះ មានការអញ្ជើញចូលរួមពី គណៈប្រតិភូក្រសួងអភិវឌ្ឍន៍បទ ឯកឧត្តម លី ឡេង អភិបាលរងខេត្តត្បូងឃ្មុំ លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលស្រុកត្បូងឃ្មុំ ព្រះសង្ឃ លោកយាយ លោកតា កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករសរុបប្រមាណជាង ១០០០នាក់ ៕
ឯកឧត្តម ជា សុផារ៉ា អញ្ជើញសម្ពោធកុដិថ្មី១ខ្នង នៅវត្តគូសាលា ហៅវត្តខ្នា ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
