ឯកឧត្តម ថេង ច័ន្ទសង្វារ អញ្ជើញសម្ពោធសាលាបុណ្យសន្សំកុសល១ខ្នង ដែលបំរើអោយវិស័យពុទ្ធសាសនា ស្ថិតនៅក្នុងភូមិស្រែក្រោម សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ


ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងភូមិស្រែក្រោម និងភូមិវាលចារ ជាពិសេស លោកតា លោកយាយ លោកអ៊ំ ពូ មីង ធ្វើឧបោសថកម្មរៀងរាល់ថ្ងៃសីល៍នោះ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម បណ្ឌិត ថេង ច័ន្ទសង្វារ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយគណៈប្រតិភូក្រសួង បានអញ្ជើញជាអធិបតី កាត់ខ្សែបូសម្ពោធសាលាបុណ្យសន្សំ១ខ្នង ដែលបំរើអោយវិស័យពុទ្ធសាសនា ស្ថិតនៅក្នុងភូមិស្រែក្រោម សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។ ក្នុងនោះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកអភិបាលក្រុងសួង លោកលោកស្រីមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ កងកម្លាំងប្រដាប់អាវុធ លោកតា លោកយាយ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ៕

12513944_1576851772628472_2035671951481117058_o

12888565_1576851779295138_1453176786860435497_o

12901539_1576853729294943_1991086498902302037_o

10633447_1576853739294942_7487164183707984031_o

12886002_1576854069294909_8452601350462948015_o

12719481_1576854065961576_5458677768321980520_o

12672139_1576854082628241_3938543575190477978_o

12885696_1576853735961609_5884298564635618849_o

12901213_1576855442628105_4363496475019348105_o

12898279_1576851795961803_3878662256887544218_o

11696618_1576854712628178_1656623416704770250_o