ឧបដ្ឋានសាលាវត្តទួលព្រះពន្លា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់


នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០១៦ ឧបដ្ឋានសាលាវត្តទួលព្រះពន្លា ស្ថិតនៅភូមិបត់ទន្លា ឃុំកណ្ដោលជុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាពឯកឧត្តម វង សូត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស លោកតាលោកយាយ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ១.៣០០ នាក់ ។
ស្ថិតក្នុងឱកាសនោះ លោក ឡុង ធាម អភិបាលស្រុកពញាក្រែក បានឱ្យដឹងថា វត្តទួលព្រះពន្លា ត្រូវបានកសាងឡើងក្នុងឆ្នាំ ១៩៣៣ និងធ្លាប់ផ្លាស់ប្ដូរទីតាំងចំនួន ០២ លើករួចមកហើយ ។ ចំពោះឧបដ្ឋានសាលាថ្មីនេះ គឺសង់ពីបេតុងប្រក់ក្បឿង ទំហំ ១៦ ម៉ែត្រ បណ្ដោយ ៣៥ ម៉ែត្រ ដែលដំណើរការសាងសង់នៅឆ្នាំ ២០១២ និងបញ្ចប់ការសាងសង់នៅឆ្នាំ ២០១៥ ដោយចំណាយថវិកាសាងសង់សរុបប្រមាណ ១១២.២៧៥ ដុល្លារអាមេរិក ។

b

b1

b3