គណៈកម្មាធិការចំរុះ ចុះត្រួតពិនិត្យទីតាំងដើម្បីត្រៀមរៀបចំពិធី សម្ភោធវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន អម្ពវ័នជំនីក និងសម្ភោធស្ពានបេតុងព្រែកតាកុច


ត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃទី១៥ មីនា ២០១៦ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋលេខាធិការមុខងារសាធារណៈ និងជាគណៈប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំគណៈកម្មាធិការចំរុះ ចុះត្រួតពិនិត្យទីតាំងដើម្បីត្រៀមរៀបចំពិធីសម្ភោធវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន អម្ពវ័នជំនីក និងសម្ភោធស្ពាន បេតុងព្រែកតាកុច ស្ថិតនៅព្រំប្រទល់ឃុំជំនីក និងរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី៣០ មីនា ២០១៦ ខាងមុខនេះ៕

a3

a2

a

a1

a4