ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត បើកកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ


ត្បូងឃ្មុំ៖ កិច្ចប្រជុំនេះធ្វើឡើងនាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦ នៅសាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត នាយកនាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការទាំង៥ ប្រធាន អនុប្រធានមន្ទីរជំនាញជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី២នេះធ្វើឡើងផ្តោតសំខាន់ទៅលើរបៀបវារៈចំនួន៥រួមមាន៖ ទី១¬ពិនិត្យនិងអនុម័តលើ សេចក្តីព្រាង កំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ២-ពិនិត្យ ពិភាក្សា និងអនុម័ត លើរបាយការណ៍រីកចម្រើនប្រចាំខែកុម្ភៈ ឆ្នាំ២០១៦ របស់រដ្ឋបាលខេត្ត ៣-ពិនិត្យ ពិភាក្សា និងអនុម័ត លើកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០១៦-២០១៨ សម្រាប់អណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត ៤-ពិនិត្យ ពិភាក្សា និងអនុម័ត លើការងារបុគ្គលិក (មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរបរិស្ថាន និងមន្ទីរមុខងារសាធារណៈ ) និងទី៥-បញ្ហាផ្សេងៗ ៕

DSCN9636

DSCN9606

DSCN9642

DSCN9599

DSCN9609

DSCN9632

DSCN9629

DSCN9634

DSCN9616

DSCN9600

DSCN9603

DSCN9597

DSCN9615

DSCN9614

DSCN9610