ត្បូងឃ្មុំ ៖ ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម បា្រជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ អមដំណើរដោយ នាយករដ្ឋបាលសាលាខេត្ត អភិបាលស្រុក ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ននានា ជុំវិញខេត្ត បានអញ្ជើញចុះ សាកសួរសុខទុក្ខ និងសំណេះសំណាល ជាមួយក្រុមប្រឹក្សា ឃុំ/ប្រធាន -អនុប្រធាន -លេខាភូមិ ក្នុងឃុំចំនួន២គឺជុំសេដា និងឃុំចុងជាច ។
ក្រោយពីស្តាប់ មតិស្វាគមន៍ និងរបាយការណ៍ សង្ខេប របស់លោក មេឃុំសេដា និងឃុំចុងជាច ស្ដីពី ចំណុចខ្វះខាត និងបញ្ហា ប្រឈមនានា ដែលកើតមាន នៅតាមមូល ដ្ឋានរៀងៗខ្លួន និងរាយការណ៍ អំពីសភាព ការណ៍ ជាក់ស្តែង ក៏ដូចជាជាលទ្ធផល ការងារកន្លងទៅ ដោយពាក់ព័ន្ធ ទៅនឹងវិស័យ នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសំណូមពរ របស់ប្រជាពលរដ្ឋ តាមភូមិរួចមក អញ្ជើញមានប្រសាសន៍ សំណេះសំណាល ទៅកាន់មន្ត្រីរាជការ នាឱកាសនោះ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែង នូវការកោតសរសើរ ចំពោះ លទ្ធផល ការងារ ក៏ដូចជា សមិទ្ធិផលនានា របស់រដ្ឋបាល ស្រុក ឃុំ ភូមិ ដែលសម្រេចលទ្ធផលបាន ជាផ្លែផ្កាបន្តបន្ទាប់ រហូតមកដល់ពេលនេះ ។