នៅថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០១៦ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារខេត្តរួមមានឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកប្រធានមន្ទីរសាធារណៈការខេត្ត លោកអភិបាលស្រុកពញាក្រែក ចុះពិនិត្យ និងសិក្សាផ្លូវពីភូមិថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទៅកាន់ភូមិមានជ័យ ឃុំចុងអំពិល ស្រុកកញ្ជៀច ខេត្តព្រៃវែង ។