ឯកឧត្តម ប្រាជ្ញ ចន្ទ ដឹកនាំប្រតិភូ ចុះត្រួតពិនិត្យទីតាំងសម្ពោធ សកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំនាថ្ងៃ១១ ខែកុម្ភៈខាងមុខនេះ


ខេត្តត្បូងឃ្មុំ ជាខេត្តកូនពៅ ក្នុងចំណោមរាជធានី ខេត្តទាំង២៥ ដែលបំបែកចេញពីខេត្តកំពង់ចាម ក្រោមការដឹកនាំពីដ៍ត្រឹមត្រូវពីសំណាក់ ឯកឧត្តម អភិបាលខេត្ត ប្រាជ្ញ ចន្ទ បានធ្វើអោយខេត្តដែលមិនទាន់ត្រូវបានអភិវឌ្ឍន៍មួយនេះ កំពុងតែរីកមុខមាត់ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលបានធ្វើការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដោសម្រច បាននូវសមិទ្ធិផល នានាជាច្រើន ។
ក្នុងនោះ សកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ដែលនឹងសម្ពោធដាក់អោយដំណើរការ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះ ជាសមិទ្ធិផលថ្មីស្រឡាងមួយបន្ថែមទៀត ក្នុងចំណោមសមិទ្ធផលជាច្រើន ដែលថ្នាក់ដឹកនាំខេត្ត ក៍ដូចជាមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ក្នុងខេត្តត្បូងឃ្មុំ បានខិតខំប្រឹងប្រែងសម្រចបាន។

សូមបញ្ជាក់ថា៖ នៅចំការព្រៃម៉ៃសាក់ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អមដំណើរដោយប្រតិភូ បានចុះត្រួតពិនិត្យទីតាំងសម្ពោធដាក់អោយដំណើរការ សកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

160204 Prach Chan6

160204 Prach Chan2

160204 Prach Chan3