កិច្ចប្រជុំផែនការបុណ្យទន្លេនៅរមណីយដ្ឋានហ្លួងព្រះស្តេចកន ដែលប្រារព្ធនៅថ្ងៃទី១១.១៣ ខែមិនា ឆ្នាំ២០១៦


ត្បូងឃ្មុំ ៖ នៅរសៀលថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលាខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំផែនការបុណ្យទន្លេនៅរមណីយដ្ឋានហ្លួងព្រះស្តេចកន ក្រោមអធិបតីភាពឯកឧត្តម ហាក់ សុខមករា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ មានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូបទៀត ។
សូមបញ្ជាក់ថា ៖ ពិធីបុណ្យទន្លេលើកទី២ ប្រារព្ធនៅថ្ងៃទី១១.១៣ ខែមិនា ឆ្នាំ២០១៦ នៅខេត្តត្បូងឃ្មុំ និងខេត្តកំពងចាម រួមគ្នាប្រព្រឹត្តទៅដោយរលូនទទួលបានជោគជ័យនាពេលខាងមុខ និងបានជម្រុញអ្នកពាក់ព័ន្ធ ធ្វើយ៉ាងណាឲ្យមានការទាក់ទាញទេសចរណ៍ ដើម្បីលើកស្ទួយខេត្តកាន់តែរីកចម្រើនឡើង ។ បុណ្យទន្លេនៅឆ្នាំនេះ មានគោលបំណងចំនួន៣ សំខាន់ គឺ ១.ការពារអភិរក្សរមណីយដ្ឋាន ២.ការគ្រប់គ្រងរមណីយដ្ឋានឲ្យបានគង់វង្ស ៣.ឲ្យភ្ញៀវទេសចរបានស្គាល់ និងស្វែងយល់ពីវប្បធម៌ខ្មែរ ៕

160201 hak sokmakara1

160201 hak sokmakara2