ភ្នំពេញ៖ លោក សុខ ឥសាន្ត អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា (CPP) បានថ្លែងថា មានតែឯកឧត្តម សម រង្ស៊ីវិញទេ ដែលជាជនកំសាកមិន ហ៊ានចូលស្រុកខ្មែរ មកទទួលទោសតាមផ្លូវច្បាប់ ដោយគ្មានអ្នកណា ម្នាក់ទៅហាមឃាត់នោះទេ។
លោក សុខ ឥសាន្ត បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាននៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ថា “គឺគាត់(សម រង្ស៊ី)នោះទេ ជាមនុស្សកំសាក់ ព្រោះគ្មានអ្នកណា ទៅយារយីគាត់នោះទេ គឺគាត់បង្កើតបញ្ហាតែខ្លួនឯង គាត់ល្មើសច្បាប់គាត់មិនហ៊ាន ទទួលខុសត្រូវនៅមុខច្បាប់ អាហ្នឹងហើយជាជនកំសាក់នោះ អ្នកដទៃគេមានធ្វើអ្វីគាត់ ។ គាត់ប្រព្រឹត្តល្មើសច្បាប់ ដោយខ្លួនឯងតើ”។
លោកបន្តថា ប្រសិនបើ ឯកឧត្តម សម រង្ស៊ី កុំបរិហាកេរ្តិ៍ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុងរដ្ឋមន្រ្តីការបរទេសខ្មែរ គ្មានពាក្យបណ្តឹងនោះទេ គឺរឿងនេះ ឯកឧត្តម សម រង្ស៊ី ជាអ្នកបង្កឡើងដោយខ្លួនឯង ហើយជាជនកំសាក់មិនហ៊ាន ចូលស្រុកមកទទួលទោស ទៅតាមផ្លូវច្បាប់។
អ្នកនាំពាក្យ គណបក្សកាន់អំណាច បានហៅការរត់ចោលស្រុក របស់ប្រធានគណបក្ស សង្រ្គោះជាតិនេះ គឺជាវីរៈជនបាតជើងសព្រាត ព្រោះនៅចំពោះមុខ ពលករខ្មែរជាច្រើននាក់ នៅកូរ៉េខាងត្បូងឯកឧត្តមអះអាងថា នឹងត្រឡប់មកកម្ពុជា ប៉ុន្តែជាក់ស្តែងមានហ៊ាន ចូលស្រុកឯណា។
យោងតាមប្រសាសន៍ របស់ឯកឧត្តម សម រង្ស៊ី ដែលចេញផ្សាយដោយ វិទ្យុវីអូឌីបានឲ្យដឹងថា អ្នកដែលប្រើប្រាស់ ប្រព័ន្ធតុលាការលើរូប ឯកឧត្តមជាជនកំសាក ។ ឯកឧត្តម សម រង្ស៊ី បន្តថា អ្នកដែលមិនឲ្យឯកឧត្តម ចូលស្រុកជាអ្នកខ្លាច ឯកឧត្តមតែម្តង។
គួរបញ្ជាក់ថា ឯកឧត្តមធ្លាប់បាន លើកឡើងថា នឹងចូលស្រុកវិញមុន ការបោះឆ្នោតថ្នាក់ជាតិ ប៉ុន្តែទោះបីជាឯកឧត្តម សម រង្ស៊ី បានប្រកាសថា នឹងវិលត្រឡប់កម្ពុជា វិញនៅមុនការ បោះឆ្នោតសកលឆ្នាំ ២០១៨ ជាច្រើនលើក ច្រើនសារក៏ដោយ តែសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៨ ធ្នូ កន្លងមក បានប្រកាសជំហរ ដាច់ណាត់ទុកជាមុនថា ក្នុងករណីមានការ ស្នើសុំណាមួយ ឲ្យសម្តេចតេជោ ធ្វើសំណើលើកលែងទោស ចំពោះឯកឧត្តម សម រង្ស៊ី នោះ សម្តេចប្រកាសសុខចិត្ត កាត់ដៃម្ខាងចោល ដាច់ខាតគឺមិនចុះ ហត្ថលេខាឡើយ៕
http://www.dap-news.com/2011-06-14-02-…/108092–cpp—-.html