នៅថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៥ វេលាម៉ោង ៣ៈ០០ នាទី លោក ងួន ប៊ុណ្ណាន អភិបាលនៃគណៈអភិបាលស្រុកអូររាំងឪ បានអញ្ជើញចូលរួមក្នុងវិធីប្រគល់ថវិកាចំនួន ១៣.៥៩០ $ និង ២៣.៤៩២.៣០០ រៀល ជូនមន្ទីរពេទ្យ គន្ធបុប្ផា(ភ្នំពេញ) ដែលប្រមូលបានពីការរៀបចំបុណ្យមនុស្សធម៌ កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៥ នៅបរិវេនសាលាបឋមសិក្សាអូររាំងឪ ។ ថវិកានេះគឺបានមកពីការចូលរួមរបស់ប្រជាពលរដ្ឋ ព្រះសង្ឃ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ក្នុងស្រុក សិស្សានុសិស្ស និងមន្ត្រីរាជការ ។ ជាមួយនោះដែរឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកអូររាំងឪ ក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន ២.០០០ $ សំរាប់មន្ទីរពេទ្យគន្ធបុប្ផាដើម្បីជួយសង្គ្រោះកុមារ ។ សូមអរគុណ