លោកជំទាវ ឡេង សុខា បើកកិច្ចប្រជុំគណៈកម្មការខេត្ត លុបបំបាត់ ឱសថ ក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ដើម្បីកាត់បន្ថយ ភាពក្រីក្រ ខេត្តត្បូងឃ្មុំ


ត្បូងឃ្មុំ: នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំ គណៈកម្មការខេត្ត លុបបំបាត់ឳសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ដើម្បីកាត់បន្ថយភាពក្រីក្រខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព លោកជំទាវ ឡេង សុខា អភិបាលរងខេត្តត្បូងឃ្មុំ និងប្រធានគណៈកម្មការ លុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ដើម្បីកាត់បន្ថយភាពក្រីក្រខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ជុំវិញខេត្ត និងមន្រ្តីដែលពាក់ព័ន្ធ ជាច្រើនរូបទៀត ។
លោកឱសថការី ផុល ពន្លឺ អនុប្រធាន មន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ បានធ្វើរបាយការណ៍ ស្ដីពីសកម្មការងារ លុបបំបាត់ ឱសថក្លែងក្លាយ និងសេវា សុខាភិបាល ឯកជនខុសច្បាប់ របស់មន្ទីរ សុខាភិបាល ខេត្តត្បូងឃ្មុំ បញ្ជាក់ថា៖ ក្រុមភ្នាក់ងារ ត្រួតពិនិត្យ ឱសថមន្ទីរ សុខាភិបាល បានចុះធ្វើការ ត្រួតពិនិត្យ តាមទីតាំង ឱសថស្ថាន , ឱសថស្ថានរង , បន្ទប់ពិគ្រោះព្យាបាលជម្ងឺ , មន្ទីរសំរាក ព្យាបាល, បន្ទប់ថែទាំ , បន្ទប់ពិនិត្យផ្ទៃពោះ នៅក្នុង ស្រុកមេមត់ , ពញាក្រែក , ត្បូងឃ្មុំ , បានចំនួន ៧៨កន្លែង និងដកហូតថ្នាំ ដែលគ្មានការកំណត់ , គ្មានបញ្ជីកា និងឱសថ ដែលក្រសួង សុខាភិបាល ហាមលក់ បានចំនួន ៧៤២មុខ ស្មើនឹង ២៤៤គ.ក្រ ដែលបច្ចុប្បន្ន កំពុងរក្សាទុក នៅមន្ទីរសុខាភិបាល ដែលជាលេខាធិការដ្ឋាន គណៈកម្មការ លុបបំបាត់ ឱសថក្លែងក្លាយ និងសេវា សុខភិបាល ខុសច្បាប់ ដើម្បីកាត់បន្ថយ ភាពក្រីក្រ និងសព្វថ្ងៃ កំពុងតែបន្តចុះ ធ្វើការត្រួតពិនិត្យ មិនទាន់ចប់នៅឡើយ ។

លោកជំទាវ ឡេង សុខា មានប្រសាសន៍ថា៖ កត្តាដែលសម្រេចបាននូវ លទ្ធផលខាងលើគឺ ដោយសារមានការយកចិត្តទុកដាក់ និងគាំទ្រពីថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ និងជាពិសេសស្មារតីមនសិការ ក្នុងការអនុវត្តការងារ របស់មន្ត្រីសុខាភិបាល និងមានការសហការល្អពីអង្គភាពពាក់ព័ន្ធ រដ្ឋ អំណាចមូលដ្ឋាន កងកំលាំងប្រដាប់អាវុធប្រភេទ ផងដែរ ។
លោកជំទាវ បន្តទៀតថា៖ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនមួយចំនួនតូច ពុំបានមកចូលខ្លួនអោយមន្ទីរសុខាភិបាល ធ្វើការត្រួតពិនិត្យ មុនចែកចាយ នូវផលិតផលឱសថ គ្រឿងសំអាង អោយបានត្រឹមត្រូវនៅឡើយ តែទោះយ៉ាង ណាក្ដីមន្ទីរសុខាភិបាល និងបន្តសហការជាមួយ មន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីលុបបំបាត់អោយបានជាស្ថាពរនូវអ្វីដែលខុសច្បាប់ ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឲ្យកាន់ តែល្អ ប្រសើរឡើងផងដែរ៕

4

  56

78