-ការងារសាងសង់អគារសាលាខេត្តត្បូងឃ្មុំ ទិន្នផលសម្រេចបានសរុប ៥៥%
-ការងារសាងសង់អគារមន្ទីរនានាជុំវិញខេត្ត ទិន្នផលសរុបបាន៤៥%
-ការងារសាងសង់អគារស្នាក់នៅអភិបាលខេត្ត ទិន្នផលសរុប១៥%
-ការងាររបងជុំវិញតំបន់សាលាខេត្ត សម្រេចបានរបងផ្នែកខាងជើង និងកើត រីឯរបងផ្នែខាងលិច និងត្បូង (មិនទាន់ដំណើរការ) និង
-ការងារសាងសង់អគារសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ទិន្នផលសរុប ៧០% ផងដែរ។
ឆ្លៀតពេលនោះដែរ ឯកឧត្តម ប្រាជ្ញ ចន្ទ បានលើកឡើងពីបញ្ហាប្រឈមនានា ដែលក្រុមការងារខេត្ត បានបញ្ចប់ការវាស់វែងស្រង់ទិន្នន័យដែលផលប៉ះពាល់ ដល់ប្រជាពលរដ្ឋដែលមានក្បាលដី នៅក្នុងតំបន់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីប្រជុំជននៃទីរួមខេត្តត្បូងឃ្មុំ និងផលប៉ះពាល់ដែលក្រុមការងារខេត្តនិងអន្តរក្រសួង បានប្រជុំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលមានក្បាលដីប៉ះពាល់ នៅទីតាំងអាងប្រព្រឹត្តិកម្ម ទឹកកខ្វក់ដែលបច្ចុប្បន្នកំពុងរង់ចាំប្លង់អាងប្រព្រឹត្តិកម្ម ដែលកែសម្រួល និងដើម្បីអនុវត្តបន្តទៀត។
ឯកឧត្តម ប្រាជ្ញ ចន្ទ ផ្ដាំផ្ញើដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ជួយជម្រុញការងារអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធ ក្នុងទីប្រជុំជននៃទីរួមខេត្តត្បូងឃ្មុំនេះ ទៅមុខឲ្យបានឆាប់រហ័ស ដែលជាផលប្រយោជន៍ប្រទេសជាតិទាំងមូលផងដែរ។
គូសបញ្ជាក់ថា ៖ ហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាល នៃទីរួមខេត្តត្បូងឃ្មុំ ត្រូវបានបើកការដ្ឋានសាងសង់អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធទីក្រុង នៃទីរួមខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ ហើយដែលគ្រោងនិងបញ្ចប់កាសាងសង់ នៅឆ្នាំ២០១៨ ខាងមុខនេះផងដែរ៕