ក្រូចឆ្មារ៖ ក្នុងនាមពុទ្ធសាសនិក១រូបដែលតែងតែបានឧបត្ថម្ភគាំទ្រនិងចូលរួមគ្រប់កម្មវិធីបុណ្យទានលើវិស័យព្រះពុទ្ធសាសនា ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមកាន់បិណ្ឌទី៥នេះ រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត ចំនួន៣ ក្នុងស្រុកក្រូចឆ្មារ ។ ឆ្លៀតឱកាសនោះដែរ ឯកឧត្តមបានសំណេះសំណាល និងសំណូមពរ ដល់ពលរដ្ឋគ្រប់រូបអោយបន្តការគាំទ្រគោលនយោបាយរបស់ រាជរដ្ឋាភិបាលដែលកំពុងមានការរីកចំរើនលើគ្រប់វិស័យ ចៀសវាងលង់ជឿលើក្រុមសន្យាខ្យល់ហើយមិនបានធ្វើ។