ក្រូចឆ្មារ៖ ពិធីសណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ មាយាបិតា និងសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រទុតិយភូមិ ២០១៥ ស្រុកក្រូចឆ្មារ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថេង ច័ន្ទ សង្វារ តំណាងដ៏ខ្ពង់ខ្ពស់ ឯឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៥។
ឯកឧត្តម បានកោតសរសើរ កញ្ញា ហូល ឆៃលី និទ្ទេស A និងលេខ ១ ទូទាំងស្រុកក្រូចឆ្មារ ហើយឯកឧត្តមបានណែនាំប្អូនៗបន្តខិតខំរៀនសូត្រយកចំណេះដឹងទៅចូលរួមជាមួយសង្គមជាតិចៀសវាងជឿការញុះញង់ដែលផ្ទុយពីឧត្តមគតិរបស់ខ្លួន។