ឯកឧត្តម ជា សុផារ៉ា អញ្ជើញផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣


ខេត្តត្បូងឃ្មុំ៖ ១៩ កញ្ញា ២០២២ មានកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រនីតិកាលទី៧​ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ជា សុផារ៉ា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងស្រុក ទាំង៧ គណបក្សក្រុងស្រុក ឃុំសង្កាត់។