ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញជាអធិបតីក្នុងពិធីពុទ្ធាភិសេកព្រះពុទ្ធរូបព្រះ និងកាន់បិណ្ឌវេនទី៨ វត្តសិលារង្សី (ត្រពាំងថ្កូវ)


ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ភូមិត្រពាំងឫស្សី ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ។
ជាមួយគ្នានោះ ដើម្បីចូលរួមចំណែកនិងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ឯកឧត្តមរដ្ឋមន្ត្រី វង សូត និងលោកជំទាវ បាននាំយកនូវទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យមកប្រគល់ជូនវត្តសិលារង្សី (ត្រពាំងថ្កូវ) រួមមាន ៖ អង្ករ ១០បេ ស្មើ៥០០គីឡូក្រាម ទឹកដោះ២កេសធំ ត្រីខ២កេសធំ មី ១០កេស ទឹកក្រូច១០កេស ស្ករស ២០គីឡូ ទឹកសុទ្ធ ១០កេះ សាដកចំនួន១០កញ្ចប់ បច្ច័យកសាងចំនួន៤៣.៩៥០.០០០រៀល ៕