ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា


ខេត្តត្បូងឃ្មុំ៖ ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២ ក្រោមអធិបតីភាពឯកឧត្តម ស៊ាក ឡេង ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ដោយមានចូលរួមពីគណៈអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិកាគណបក្សខេត្ត ។

ឯកឧត្តម ស៊ាក ឡេង បានអានទាំងស្រុកនូវសន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ដោយមានចូលរួមជយោស និងការប្តេជ្ញាចិត្តរបស់លោក ឡាយ ឧត្តម តំណាងសមាជិកសមាជិកាគណបក្ស ប្រកបដោយភាពខ្លៀខ្លា មោទភាពចំពោះសមទ្ធិផល ស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា បានចូលរួមកសាង អភិវឌ្ឍមាតុភូមិកម្ពុជាដ៏បវរនៃប្រជាជនខ្មែរ។