ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញអបអរសាទរខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ២០២២


ខេត្តត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានសមាគមន៍អតីតយុវជនកម្ពុជាខេត្ត បាន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ២០២២ នៅស្នងការនគរបាលខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា៖ «ដោយសារនយោបាយឈ្នះ-ឈ្នះ បានបញ្ចប់សង្រ្គាមទាំងស្រុង ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ សម្តេចតេជោ ដែលជាស្ថាបនិកសន្តិភាព អ្វីៗដែលសមាជិកអតីតយុទ្ធជនកម្ពុជា ប្រជាពលរដ្ឋ​របស់​យើងទទួលបានដូចសព្វថ្ងៃនេះ គឺដោយសារប្រទេសយើងមាន សន្តិភាព ហេតុនេះទើបយើងត្រូវអរគុណសន្តិភាព និងអរគុណនយោបាយឈ្នះ-ឈ្នះ»។