ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញប្រកាសសមាជិកគណបក្សប្រជាជនខេត្តត្បូងឃ្មុំថ្មីប្រមាណ៣០០០នាក់ និងប្រារព្ធមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជំនះ៧មករា


(ត្បូងឃ្មុំ)៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ថ្លែងថាសមាជិកសមាជិកាគណបក្សទាំងអស់មិនថាថ្មី ឫចាស់ គឺសុទ្ធសឹងតែជាសមាជិក គណបក្សប្រជាជនតែមួយ មិនត្រូវមានការបែងចែកនោះឡើយ ពោលគឺជាគ្រួសារតែមួយ ក្រោមតំបូលសុខសន្តិភាពតែមួយ ក្រោយថ្ងៃរំដោះនៃទិវារជ័យជំនះ០៧មករា ចារជាប្រវត្តិសាស្ត្រ ពិសេសនាថ្ងៃនេះ ជាថ្ងៃគម្រប់ខួប៤១ឆ្នាំផងដែរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តត្បូងឃ្មុំ ថ្លែងបែបនេះនារសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ប្រារព្ធមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជំនះ៧មករា (០៧.០១.១៩៧៩-០៧.០១.២០២០) និងពិធីសំណេះសំណាលជាមួយសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាចំនួន២៩៣៨នាក់ ក្នុងស្រុកមេមត់ ស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ និងក្រុងសួង ដែលធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនស្រុកត្បូងឃ្មុំ។

ដោយក្នុងនោះមានការអញ្ជើញចូលរួមដោយអ្នកតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ ឯកឧត្តម ស៊ាក ឡេង ប្រធានគណកម្មាធិការគណបក្សខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងមន្ត្រីជាន់ខ្ពស់ រួមជាមួយសមាជិកសមាជិកាគណបក្សយ៉ាងច្រើនកុះករ ដោយមានការបង្ហោះប៉េងប៉ោង អរគុណសន្តិភាព ផងដែរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងឯកឧត្តម ស៊ាក ឡេង បញ្ជាក់ថា ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជំនះ៧មករា នាថ្ងៃនេះ ក្នុងន័យរំលឹកដឹងគុណណូបការៈកម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានធ្វើកាពលីជីវិតសាច់ស្រស់ឈាមស្រស់ ដើម្បីប្តូរយកនូវសន្តិភាព សេរីភាព ជូនជាតិមាតុភូមិ ថ្ងៃជ័យជម្នះ ៧មករា ជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស បានរួចផុតពីចង្កូមមច្ចុរាជនៃរបបកម្ពុជាប្រជាធិបតេយ្យ របបដឹកនាំដោយក្រុមប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សែនឃោរឃៅបំផុត ក្រោមការតស៊ូប្តូរជីវិតពីសម្តេចតេជោ ហ៊ុន សែន រួមជាមួយឥស្សរជនស្នេហាជាតិជាច្រើនទៀត។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៍បានណែនាំដល់សមាជិកសមាជិកា គណបក្សទាំងអស់  ត្រូវបន្តរួមគ្នាគាំទ្រសម្តេចតេជោ កាន់ដៃគ្នាថែរក្សាសន្តិភាព ថែរក្សាស្នាដៃសមិទ្ធិផលយ៉ាងច្រើនដែលរាជរដ្ឋាភិបាលខំកសាងឡើង ។

ក្នុងន័យនេះ ដើម្បីជាប្រយោជន៍ពូនជ្រុំសម្រាប់បងប្អូនយើង សហគមន៍យើង ប្រទេសជាតិយើង ដែលនេះគឺជាសេចក្តីថ្លៃថ្នូរបំផុតសម្រាប់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តនូវនិរន្តរភាពដ៍ផូរផង់នេះ។

ឯកឧត្តម បានបញ្ជាក់ថា ទាំងនេះហើយគឺជាការតបស្នងសងគុណ ជាឥរិយាបថរបស់គណបក្សប្រជាជន ដែលធ្វើឲ្យគុណតម្លៃវាខុសប្លែកពីបណ្ដាគណបក្សដទៃ ដោយសារគុណតម្លៃនេះហើយ បានធ្វើឲ្យគណបក្សប្រជាជនមានការវិវត្តន៍រីកចម្រើន ក្លាយជាស្នូលដ៏រឹងមាំនៅក្នុងការរក្សាការពារសន្តិភាពស្ថិរភាពនយោបាយ និងការអភិវឌ្ឍជាតិនិងមាតុភូមិក៏ដូចជាការលើកកម្ពស់កិត្យានុភាពរបស់ជាតិយើង។