ត្បូងឃ្មុំ : ការយល់ដឹងពីអំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ មានសារៈសំខាន់ណាស់សម្រាប់ ពលរដ្ឋគ្រប់លំដាប់ថ្នាក់ ជាពិសេសការយកចិត្តទុកដាក់ពីគ្រួសារ និងសង្គម។
ក្នុងពិធីនេះ ឯកឧត្តម កង ណែម រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពងខ្ពស់ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ឋសភា និងអធិកាកិច្ច បានផ្សព្វផ្សាយច្បាប់ ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារ ជនរងគ្រោះ នាថ្ងៃទី27 ខែសីហា ឆ្នាំ2015 នៅបរិវេណវត្ត កោងកាង ស្ថិតនៅភូមិកោងកាង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានការអញ្ចើញចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំវិញខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។