ពិធីផ្ទេរតំណែងប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកមេមត់​


មេមត់៖ ថ្ងៃទី២៩ សីហា ២០១៩នេះ នៅស្នាក់ការគណបក្សស្រុកមេមត់ មានរៀបចំ ពិធីផ្ទេរតំណែងប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកមេមត់​ ក្រោមអធិបតីភាពឯកឧត្តម​ ស៊ាក​ ឡេង​ សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​ និងជាប្រធានគណបក្ស ប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះដែរ ឯកឧត្តម យីន គីមហ៊ន បានអានសេចក្តីសម្រេចស្តីពីការផ្ទេរភារកិច្ចឯកឧត្តម ចេង ប៊ុណ្ណារ៉ា ពីប្រធានគណៈកម្មាធិការគណបក្សស្រុកមេមត់ ជំនួសដោយលោក ស្រេង លី ដែលជាអតីតប្រធានគណៈកម្មាធិការគណបក្សស្រុកក្រូចឆ្មារ។

ឯកឧត្តម ស៊ាក ឡេង ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ បានមតិសំណេះសំណាល និងណែនាំចំពោះប្រធានគណបក្សស្រុកដែលទើប តែងតាំងថ្មី ត្រូវយកចិត្តទុកដាក់សភាពការណ៍នយោបាយនៅមូលដ្ឋាន តំរូវការប្រជាពលរដ្ឋ និងរួមសាមគ្គីគ្នា ។