ក្រុងសួង៖ ឯកឧត្តម កែវ វណ្ណៈ អនុប្រធានក្រុមការងារ តំណាងអោយក្រុមការងារចុះជួយសង្កាត់សួង លោកប្រធានគណបក្សក្រុង លោកអភិបាលក្រុង លោកចៅសង្កាត់សួង បានចូលរួមបុណ្យសពលោក ឡោ ប៊ុនថេង អនុប្រធានភូមិសួងលិច សង្កាត់សួង ដែលបានទទួលមរណភាពដោយរោគាពាធ ក្នុងនោះបាននាំយកថវិកា រួមនឹងសម្ភារៈទៅចូលបុណ្យដូចខាងក្រោម៖
~ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារចុះជួយក្រុង តាមរយៈ ឯកឧត្តមបណ្ឌិត ថេង ច័ន្ទសង្វារ ថវិកា ៥០០.០០០រៀល អង្ករ៥០គីឡូក្រាម ទឹកសុទ្ធវីតាល់ចំណុះ ៣៣០មីលីលីត្រចំនួន ២០កេស ។
~ គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ថវិកា ៣០០.០០០រៀល
~ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ថវិកា ៥០០.០០០រៀល
~ ក្រុមការងារចុះជួយសង្កាត់សួង ថវិកា ២០០.០០០រៀល និងអង្ករ៥០គីឡូក្រាម
~លោកអភិបាលក្រុង ថវិកា ២០០.០០០រៀល
~រដ្ឋបាលសង្កាត់សួង ថវិកា ១៥០.០០០រៀល។
ថ្ងៃ ០៧ សីហា ២០១៩
ដោយ ជា ណារ៉ុន