សូមបួងសួងឲ្យវិញ្ញាណក្ខន្ធលោក ឡោ ប៊ុនថេង អនុប្រធានភូមិសួងលិច បានទៅកាន់សុគតិភពកុំបីខាន


ក្រុងសួង៖ ឯកឧត្តម កែវ វណ្ណៈ អនុប្រធានក្រុមការងារ តំណាងអោយក្រុមការងារចុះជួយសង្កាត់សួង លោកប្រធានគណបក្សក្រុង លោកអភិបាលក្រុង លោកចៅសង្កាត់សួង បានចូលរួមបុណ្យសពលោក ឡោ ប៊ុនថេង អនុប្រធានភូមិសួងលិច សង្កាត់សួង ដែលបានទទួលមរណភាពដោយរោគាពាធ ក្នុងនោះបាននាំយកថវិកា រួមនឹងសម្ភារៈទៅចូលបុណ្យដូចខាងក្រោម៖

~ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារចុះជួយក្រុង តាមរយៈ ឯកឧត្តមបណ្ឌិត ថេង ច័ន្ទសង្វារ ថវិកា ៥០០.០០០រៀល អង្ករ៥០គីឡូក្រាម ទឹកសុទ្ធវីតាល់ចំណុះ ៣៣០មីលីលីត្រចំនួន ២០កេស ។

~ គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ថវិកា ៣០០.០០០រៀល

~ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ថវិកា ៥០០.០០០រៀល

~ ក្រុមការងារចុះជួយសង្កាត់សួង ថវិកា ២០០.០០០រៀល និងអង្ករ៥០គីឡូក្រាម

~លោកអភិបាលក្រុង ថវិកា ២០០.០០០រៀល

~រដ្ឋបាលសង្កាត់សួង ថវិកា ១៥០.០០០រៀល។

ថ្ងៃ ០៧ សីហា ២០១៩

ដោយ​ ជា​ ណារ៉ុន