រសៀលថ្ងៃអាទិត្យ ៦រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នេះ ឯកឧត្តមអភិបាលរងខេត្ត អមដំណើរឯកឧត្ដម អ៊ឹម ស៊ីថុល អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បាននាំយកថវិការបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំនួន ៤០,០០០,០០០ រៀល ជូនដល់ក្រុមគ្រួសារសពយុវជន ឈ្មោះ ញ៉ ចាន់ថន អាយុ ១៨ឆ្នាំ នៅភូមិ៦.១០ សង្កាត់វិហារលួង ដែលបានស្លាប់ដោយសារការបាក់អាគារនៅខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំខេត្ត បាននាំយកថវិកា ចំនួន ២០០០០០០រៀល ( ពីរលានរៀល ) អំណោយរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា និង លោកជំទាវ ទៅចូលបុណ្យសពយុវជនឈ្មោះ ញ៉ ចាន់ថន អាយុ ១៨ឆ្នាំ នៅភូមិ៦.១០ សង្កាត់វិហារលួង ដែលបានទទួលមរណៈភាពដោយសារការបាក់អាគារនៅខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ។