ត្បូងឃ្មុំ៖ នៅស្នាក់បក្សស្រុកត្បូងឃ្មុំ ថ្ងៃអាទិត្យ ៦រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល បាននអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង ពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ។ ពិធីនេះ មានសមាជិក សមាជិកាគណបក្សពីមូលដ្ឋានភូមិ ឃុំ សង្កាត់ ស្រុកក្រុង មន្ទីរអង្គភាពជុំវិញខេត្ត ចំនួនប្រមាណ ២៥០០នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប្រធានគណៈចាត់តាំងបានអានសេចក្តីសម្រេចស្តីពីការតែងតាំងឯកឧត្តម ស៊ាក ឡេង ជាប្រធានគណៈកម្មាធិការ គណបក្សខេត្តត្បូងឃ្មុំ ជំនួសឯកឧត្តម ប្រាជ្ញ ចន្ទ ដែលត្រូវផ្ទេរមកជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ ។
ក្នុងឱកាសនោះដែរ សម្តេចអនុប្រធានគណបក្ស ក៏បានជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាល ប្រកបដោយមនោសញ្ចេតនាស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅបំផុត ជាមួយថ្នាក់ដឹកនាំ និងបងប្អូនសមាជិក សមាជិកាគណបក្ស ដែលធ្លាប់បានរួមចំណែក និងចូលរួមចលនាតស៊ូរំដោះប្រទេសជាតិ ពីរបបប្រល័យពូជសាសន៍ប៉ុលពត ផងដែរ៕