ឯកឧត្តម ជា សុផារ៉ា អញ្ជើញសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានាក្នុងវត្តពាមមង្គល ឃុំពាមជីលាំង


ស្រុកត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃអាទិត្យ ១២រោច ខែមាឃ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានាក្នុងវត្តពាមមង្គល ហៅវត្តពាម ឃុំពាមជីលាំង ។ ដោយមានអ្នកចូលរួមចំនួន ២.៨០០នាក់ ជាមួយនោះឯកឧត្តមឧបនាយករដ្ឋមន្រ្តី បាននាំយកអំណោយរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធ
-ចូលបុណ្យ ចំនួន១ម៉ឺនដុល្លារ
-ឧបត្ថម្ភសាលាស្រុក ១លានរៀល
-ឧបត្ថម្ភឃុំពាមជីលាំង ៥០ម៉ឺនរៀល
-លោកគ្រូ អ្នកគ្រូ ៨៣នាក់ក្នុងម្នាក់ ថវិកា១ម៉ឺនរៀល និងសារ៉ុង១
-បុគ្គលិកមណ្ឌលសុខភាពឃុំ ១៣នាក់ក្នុងម្នាក់ ថវិកា១ម៉ឺនរៀល និងសារ៉ុង១
-កាយរឹទ្ធិ ៥០នាក់ និងកាកបាទក្រហម ៥០នាក់ ក្នុងម្នាក់ថវិកា ១ម៉ឺនរៀល
-សិស្ស ២៣៣នាក់ ក្នុងម្នាក់ប៊ិច ២ដើម សៀវភៅ ២ក្បាល ថវិកា ៥ពាន់រៀល ។
ប្រភព៖​ រដ្ឋបាលស្រុកត្បូងឃ្មុំ