ស្រុកក្រូចឆ្មារ៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អមដំណើរដោយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាល នាយកទីចាត់ការ និងប្រធានអង្គភាពសាលាខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ មេឃុំ ទាំង១២ ក្នុងស្រុកក្រូចឆ្មារ ដើម្បីស្វែងយល់ពីតំរូវការបញ្ហាប្រឈមនានា ក្នុងការឈានទៅរកដំណោះស្រាយទៅតាមមន្ទីរជំនាញនីមួយៗ ។
បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត និងប្រតិភូអមដំណើរ បានអញ្ជើញសំណះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យក្រូឆ្មារ ដើម្បីស្តាប់ពីសំណូមពរ និងតំរូវការ ហើយជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត បានជូនពរក្មួយៗសិស្សថ្នាក់ទី១២ ប្រលងជាប់ទាំងអស់គ្នា។