ឯកឧត្តម វង សូត បើកកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្ដីពីសភាពកាទូទៅ និងការងារគណបក្ស ស្រុកពញាក្រែកឆ្នាំ២០១៨ និងទិសដៅភារៈកិច្ចបន្តឆ្នាំ២០១៩


ត្បូងឃ្មុំ ១២ មករា ២០១៩៖ ឯកឧត្តម វង សូត ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ៖ (ប្រទេសជាតិមានសុខសន្តិភាព មានការរីកចម្រើន គឺបានមកពីការរួបរួមគ្នារបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់រាល់រូបភាពអសកម្មនានានៅតាមមូលដ្ឋាន នឹងជឿជាក់លើសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទើបប្រទេសជាតិមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃ) ការលើកឡើងបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្ដីពីសភាពកាទូទៅ និងការងារគណបក្សស្រុកពញាក្រែកឆ្នាំ២០១៨ និងទិសដៅភារៈកិច្ចបន្តឆ្នាំ២០១៩ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩។
ថ្លែងទៅកាន់សមាជិកបក្ស នាឱកាសនោះ ឯកឧត្តម វង សូត បានក៏ថ្លែងអំណរអរគុណ ដល់ប្រជាពលរដ្ឋទាំងអស់ ដែលផ្តល់សេចក្តីទុកចិត្តមកលើរាជរដ្ឋាភិបាល នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងភាពរីកចម្រើន លើគ្រប់វិស័យ ពិសេសស្មើមុខ ស្មើមាត់លើឆាកអន្តរជាតិ ក្នុងនោះ ប្រទេសកម្ពុជាសម្រេចបាននូវគ្រឹះលទ្ធិប្រជាធិតេយ្យ និងការគោរពសិទ្ធិមនុស្ស បានយ៉ាងពេញលេញ ផ្ទុយពីក្រុមមនុស្សមួយចំនួនដែល បានដើរនិយាយរិៈគន់មូលបង្កាច់តែប្រជាជន និងប្រទេសជាតិខ្លួនឯង។
ឯកឧត្តម បានបន្តថា ៖លទ្ធផលនៃការគាំទ្ររបស់ប្រជាពលរដ្ឋ មកលើគណបក្សប្រជាជនកម្ពុជា គឺជាការបន្តការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនខ្លាំង ឡើងថែមទៀត។ ជាមួយគ្នានោះឯកឧត្តម ក៏បានថ្លែងនូវការកោតសរសើរចំពោះ សមាជិកថ្នាក់មូលដ្ឋានដែលបានខិតខំប្រឹងប្រែងកន្លងមក ក្នុងការស្វែងរកការគាំទ្រ ពីប្រជាពលរដ្ឋរហូតទទួលបានជោគជ័យដូចពេលនេះ។ ការជោគជ័យនេះ មិនត្រូវឲ្យ ប្រជាពលរដ្ឋអស់ជំនឿវិញនោះទេ គឺត្រូវបន្តយកចិត្តទុកដាក់បំពេញតម្រូវការចាំបាច់ របស់ពួគគាត់ដែលជាម្ចាស់ឆ្នោត ពោលគឺអ្វីដែលយើង បានសន្យាត្រូវតែធ្វើ និងបន្តប្រមូលអ្វីដែលជាតម្រូវការចាំបាច់ថ្មីៗ របស់ពួកគាត់មកដោះស្រាយឲ្យទាន់ពេលវេលាមិនត្រូវឲ្យប្រជាពលរដ្ឋ មានការថ្នាំងថ្នាក់នោះទេ ។
ឯកឧត្តម វង សូត បានផ្ដាំផ្ញើដល់ក្រុមការងារ និងមន្ត្រីដឹកនាំគណបក្សស្រុក ឃុំ ភូមិ ក្រុមបក្ស ត្រូវក្ដាប់ឲ្យជាប់នូវមេរៀន និងបទពិសោធន៍ ដែលបានសរុបក្នុងរបាយការណ៍ខាងលើ អ្វីជាចំណុចខ្លាំង ផ្ដល់ផលល្អ ត្រូវខិតខំបន្ដពង្រឹងពង្រីកបន្ថែមទៀត និងអនុវត្តឱ្យបានល្អប្រសើរ ប្រកបដោយភាពបត់បែន និងរស់រវើកទៅតាមកាលៈទេសៈ ដើម្បីបង្កើនភាពស្និទ្ធស្នាល និងជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាសមាជិករបស់យើងមកលើគណបក្ស ធ្វើយ៉ាងណាទាក់ទាញ សមាណចិត្តគាំទ្រ និងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី ៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣ខាងមុខ បន្ថែមទៀត៕