ស្រុកត្បូងឃ្មុំ ២៧ កក្កដា ២០១៨៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៃរដ្ឋសភា នៅទីស្នាកការគណបក្សប្រជាជនកម្ពុជាស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
សម្តេច បានមានប្រសាន៍ថា៖
គ្រប់ៗគ្នា គឺគណបក្សប្រជាជន លេខ២០!
គ្រប់ទីកន្លែង គឺឮសូរតែសម្លេងហោរកញ្ជៀវគាំទ្រគណបក្សប្រជាជន លេខ២០!
ព្រោះលេខ២០ គឺបងប្អូនប្រជាពលរដ្ឋស្រឡាញ់ចូលចិត្តគាំទ្រលើសលុបច្រើនជាងគេបំផុតនៅក្នុងប្រទេស! លេខ២០ និយាយពិត ធ្វើពិត! ហើយបានធ្វើអោយកម្ពុជា ក្លាយពីវាលពិឃាត មកកម្ពុជារីកចម្រើនពិតដូចយើងបានឃើញសព្វថ្ងៃនេះ!
អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយទូទាំងប្រទេស ដែលនៅតែជឿជាក់ទុកចិត្តនិងបោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ ដើម្បីប្រទេសជាតិយើងកាន់តែរីកចម្រើនរុងរឿង!