ឯកឧត្តម ចាយ បូរិន បេក្ខជនតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ បានអញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សតាមបណ្តាក្រុង ស្រុក ដើម្បីស្វែងយល់សកម្មភាពការងារផ្នែកច្បាប់


ត្បូងឃ្មុំ ២៥កក្កដា ២០១៨៖ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សតាមបណ្តាក្រុង ស្រុក ក្នុងខេត្ត ដើម្បីស្វែងយល់លើសកម្មភាពការងារផ្នែកច្បាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកន្លងមក និងលើកទិសដៅអនុវត្តបន្តរហូតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ៕