ឯកឧត្តម ជា សុផារ៉ា ដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ១ម៉ឺន៣ពាន់នាក់ ដង្ហែក្បួនឃោសនារកសំឡេងឆ្នោតនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ


(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី០៧ ខែកក្ដដា ឆ្នាំ២០១៨នេះ ឯកឧត្តម ជា សុផារ៉ា អនុប្រធានក្រុមការងារចុះជួយខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយស្រុកត្បូងឃ្មុំ បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាប្រមាណជាង១៣០០០នាក់ មកពីឃុំចំនួន១៤ នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជួបជុំគ្នាដើម្បីបើកការឃោសនាស្វែងរកសំឡេងឆ្នោតនាថ្ងៃដំបូង នៅស្នាក់ការគណៈបក្សស្រុកត្បូងឃ្មុំ។

មុនពេលបើកយុទ្ធនាការដង្ហែក្បួនឃោសនាស្វែងរកសំឡេងឆ្នោតនោះ ថ្នាក់់ដឹកនាំ សមាជិកសមាជិកា ទាំងអស់ បានជួបជុំគ្នាដើម្បីស្តាប់សេចក្តីថ្លែងការណ៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន ដែលបានផ្ញើសារនយោបាយ និងប្រកាសពីគោលនយោបាយរបស់បក្ស ជូនជនរួមជាតិនាព្រឹកមិញនេះ សម្រាប់អាណត្តិទី៦នេះ៕