(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី០៧ ខែកក្ដដា ឆ្នាំ២០១៨នេះ ឯកឧត្តម ហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារចុះជួយខេត្តត្បូងឃ្មុំ និងកំពង់ចាម និងជាប្រធានក្រុមការងារយុវជន បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាប្រមាណជាង១៣០០០នាក់ មកពីឃុំចំនួន១៤ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជួបជុំគ្នាដើម្បីបើកការឃោសនាស្វែងរកសំឡេងឆ្នោតនាថ្ងៃដំបូង នៅស្នាក់ការគណៈបក្សប្រជាជនស្រុកមេមត់។
មុនពេលបើកយុទ្ធនាការដង្ហែក្បួនឃោសនាស្វែងរកសំឡេងឆ្នោតនោះ ថ្នាក់់ដឹកនាំ សមាជិកសមាជិកា ទាំងអស់ បានជួបជុំគ្នាដើម្បីស្តាប់សេចក្តីថ្លែងការណ៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន ដែលបានផ្ញើសារនយោបាយ និងប្រកាសពីគោលនយោបាយរបស់បក្ស ជូនជនរួមជាតិនាព្រឹកមិញនេះ សម្រាប់អាណត្តិទី៦នេះ៕