ខេត្តត្បូងឃ្មុំ៖ ពិធីសំណេះសំណាកជាមួយក្រុមប្រឹក្សាស្រុក ឃុំ គណ:អភិបាលស្រុក មន្រ្តីសាលាស្រុក មេភូមិ អនុភូមិ សមាជិកភូមិ ក្រោមអធិបតីភាពឯកឧត្តម ចាយ បូរិន សមាជិកសភាមណ្ឌលកំពង់ចាម នៅស្នាក់ការ បក្សស្រុកអូររាំងឪ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៥ ។ ឯកឧត្តម ចាយ បូរិន បានឧបត្ថម្ភ ដូចខាងក្រោម៖
១) មួកសុវត្ថិភាពចំនួន ៥១ ដល់ក្រុមប្រឹក្សាស្រុក ឃុំ គណ:អភិបាល មន្រ្តីសាលាស្រុក
២) អាវភ្លៀងដល់មេភូមិ អនុភូមិ និងសមាជិកភូមិទាំង ១៤២ ភូមិ ម្នាក់ទទួលបានអាវភ្លៀង ១ និង
៣) ឧបត្ថម្ភស្នាក់ការបក្សស្រុក កំព្យូរទ័រ ១ សម្រាប់ និងថវិកា ១ លានរៀល ។
ជាចុងក្រោយ ឯកឧត្តម ចាយ បូរិន បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង រួមសហការគ្នារវាងមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាមួយនឹងប្រជាជនទូទាំងស្រុករក្សាបាននូវសុខសុវត្ថិភាព ស្របតាមគោល នយោបាយភូមិ ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល មូលដ្ឋានមានការអភិវឌ្ឍរីកចម្រើនជីវភាពរស់នៅ របស់ប្រជាជនក៏កាន់តែល្អប្រសើរ។