ចូលរួមទាំអស់គ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន


ឋមេមត់៖ ដោយឆ្នាំនេះ ត្រូវបានអាជ្ញាធរខេត្តត្បូងឃ្មុំ ប្រារព្ធធ្វើឡើង នៅបរិវេណបេនឡាន ផ្សារមេមត់ ក្នុងស្រុកមេមត់ ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព ឯកឧត្តម ថោង សុគន្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី គណៈអភិបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ព្រះសង្ឃ មន្ត្រីរាជការពាក់ព័ន្ធ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ដោយមានការបង្ហោះប៉េងប៉ោង និងដង្ហែក្បួនផ្សព្វផ្សាយគ្រោះថ្នាក់ ដោយគ្រឿងញៀន ជុំវិញទីប្រជុំជនផ្សារមេមត់ផងដែរ ដើម្បីបញ្រ្ជាបអោយប្រជាពលរដ្ឋកាន់តែយល់ដឹហ ពីបញ្ហានានា ពាក់ព័ន្ធនឹងគ្រឿងញៀននេះ។

បន្ទាប់ពី ឯកឧត្តម គន់ សុភា ប្រធានលេខធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត ឡើងធ្វើរបាយការណ៍ពាក់ព័ន្ធលទ្ធផល និងកិច្ចការអនុវត្តក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ រួចមក

ក្នុងនាមប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ឯកឧត្តម លី ឡេង ស្នើរដល់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមផ្សព្វផ្សាយ ពីផលប៉ះពាល់នៃគ្រឿងញៀន និងលើកទឹកចិត្ត អោយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជួយរាយការណ៍ពាក់ព័ន្ធនឹងមុខសញ្ញាទាំងប្រើប្រាស់ និងជួយដូរគ្រឿងញៀន ដល់សមត្ថកិច្ចមូលដ្ឋាន បង្ក្រាបបានទាន់ពេលវេលា ដើម្បីភូមិឃុំយើងទាំងអស់គ្នា មានសុវត្ថិភាព និងធានាបានថាគ្មានគ្រឿងញៀន៕