ឯកឧត្តម សុខ ឥសាន បានថ្លែងថា ដាច់ខាតមិនឲ្យជនណាមកបំផ្លាញសន្តិភាព ស្ថេរភាពនយោបាយនិងជីវភាពរស់នៅដ៏សុខសាន្តរបស់ប្រជាជនកម្ពុជា បានឡើយ


កម្ពុជាបានឆ្លងកាត់សង្គ្រាមវិនាសកម្មដ៏ខ្លោចផ្សារ និងរបបប្រល័យពូជសាសន៍ជាង៣ឆ្នាំ ដែលនាំឲ្យមនុស្សស្លាប់អស់រាប់លាននាក់ រចនាសម្ព័ន្ធនយោបាយ សេដ្ឋកិច្ច សង្គមត្រូវខ្ទេចខ្ទីរស្ទើរគ្មានសល់ បង្កផលវិបាកធ្ងន់ធ្ងររហូតដល់សព្វថ្ងៃ ដែលនេះជាបទពិសោធន៍ដ៏ជូរចត់ ត្រូវជៀសវាង កុំកើតមានឡើងជាថ្មីទៀតនៅកម្ពុជា ។
ដើម្បីបុព្វហេតុផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាទាំងមូល ដែលត្រូវការសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនដូចបណ្តាប្រទេសលើពិភពលោក រាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្តេជ្ញា រួមជាមួយប្រជាជនការពារឲ្យបានដាច់ខាតនូវសន្តិភាព ស្ថេរភាពនយោបាយ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាទាំងមូល ទប់ស្កាត់ និងបង្ក្រាបឲ្យបានជាដាច់ខាតរាល់សកម្មភាពឧទ្ទាមនិយមខុសច្បាប់ រាល់អំពើវិច្ឆេទកម្ម វិទ្ធង្សនាគ្រប់រូបភាពក្នុងគោលដៅបំផ្លាញសន្តិភាព ស្ថេរភាពនយោបាយនិងជីវភាពរស់នៅប្រកបដោយសុភមង្គលរបស់ប្រជាជន ជាពិសេសឧបាយកលបដិវត្តន៍ព័ណ៌របស់មេក្លោងបរទេសនិងកូនជឹងក្បត់ជាតិដែលកំពុងជាប់កុនចំពោះមុខច្បាប់ក្នុងប្រទេស និងពួកគូកនរត់ចោលស្រុកទៅក្រៅប្រទេស ។
មានគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជា ធានាមានសន្តិភាព មានការអភិវឌ្ឍន៍ប្រជាជនមានជីវភាពសម្បូរសប្បាយរីកចម្រើន ៕

Sok Eysan