(ត្បូងឃ្មុំ)៖ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ តំណាងដ៍ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី និងតែងតាំងព្រះគ្រូចៅអធិការវត្តគិរីអម្ពរ ហៅវត្តអន្លង់ពោង ក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដោយមានការអញ្ជើញចូលរួមពី ប្រតិភូក្រសួងដែនដី ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ, ឯកឧត្តម គួច ចំរើនអភិបាលខេត្តកំពង់ចាម អភិបាលស្រុកត្បូងឃ្មុំ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ដោយលោកបានថ្លែងថា នៅរាល់សមិទ្ធិផលដែលកើតមានទាំងវិស័យអាណាចក្រ និងពុទ្ធចក្រនៅទូទាំងប្រទេស គឺបន្ទាប់ពីប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវគោលនយោបាយ ឈ្នះ-ឈ្នះ ប្រកដោយប្រសិទ្ធិភាព និងភាពឈ្លាសវៃ ។ ដែលវិស័យទាំង២នេះ បានដើរទន្ទឹមគ្នា ក្នុងការរស់នៅរបស់ពលរដ្ឋកម្ពុជា ប្រៀបដូចជាប្រជាជនកម្ពជា មិនអាចកាត់ផ្តាច់ចេញពី គណបក្សប្រជាជនកម្ពុជាបានឡើយ ព្រោះថា គណបក្សប្រជាជន ទុកប្រយោជន៍ប្រជាជនជាធំ រួមសុខរួមទុក្ខជាមួយប្រជាជន ទោះក្នុងកាលៈទេសៈបែបណាក៍ដោយ ។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី លើកឡើងផងដែរ ពីប្រវត្តិដ៏ជូជត់ និងទុក្ខវេទនាបំផុតដែលប្រជា ពលរដ្ឋកម្ពុជាបានជួប ប្រទះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាក់ស្តែងនៅវត្តអន្លង់ពោង ក៍ដូចជាតំបន់នេះតែម្តង ត្រូវបានទំលាក់គ្រាប់ បំផ្លាញខ្ទេចខ្ទី គ្មានសល់ទេ ហើយសម័យនោះ ពុំមានគណបក្សនយោបាយ ឬជនមួយចំនួនដែលអះអាងថា ជាអ្នកស្នេហាជាតិចេញមុខមកសង្គ្រោះជាតិនោះទេ គឺមានថ្នាក់ដឹកនាំគណបក្សប្រជាជន ដែលពួតដៃគ្នា តស៊ូ ដឹកនាំរំដោះ និងកសាងប្រទេសជាតិតាំងពីបាតដៃទទេ ពីគំនរផេះផង់ រហូតដល់សព្វថ្ងៃនេះ និងទៅកាន់អនាគតជាបន្ត ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា ក៍បានសំណូមពរដល់ប្រជាពលរដ្ឋ ពិសេសពុទ្ធបរិស័ទ រួមគ្នាកសាងសមិទ្ធផលក្នុងវត្ត ដើម្បីតម្កល់ទុកជាទី សក្ការៈគោរពបូជា រូមគ្នាលើកតម្កើងវិស័យព្រះពុទ្ធសាសនា ក៍ដូចជាគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តដំណើរជាមួយគ្នាលើនាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយសុខសន្តិភាព និងការអភិវឌ្ឍន៍ ឥតឈប់ឈរជាបន្តទៀត ។
គួររំលឹកថា ពិធីស្រោចស្រពព្រះសុគន្ធវារី ជាទំនៀមទំលាប់ព្រពៃណីបរមបុរាណខ្មែរតាមបែបព្រះពុទ្ធសាសនា ដែលមានតាំងពីសម័យពុទ្ធកាលមកម្ល៉េះ។ ហើយពិធីនេះធ្វើឡើងដើម្បី តែងតាំងព្រះគ្រូសូត្រឆ្វេង សូត្រស្តាំ ឬព្រះសង្ឃធម្មតា ដែលមានសមត្ថភាព និងគុណសម្បត្តិល្អ ធ្វើជាចៅអធិការវត្ត និងបន្តប្រតិបត្តិរហូតមកមកដល់សម័យបច្ចុប្បន្ន សព្វថ្ងៃនេះ ៕