ខេត្តត្បូងឃ្មុំ៖ ១៤ កក្កដា ២០១៥ ក្នុងនាមថ្នាក់ដឹកនាំមួយរូប និង ក្នុងនាមពុទ្ធសាសនិកមួយរូប ជារៀងរាល់ឆ្នាំ ជារៀងរដូវបុណ្យទាន ឯកឧត្តម ជា សុផារ៉ា រួមនិងមន្ត្រីក្រោមឱវាទជាថ្នាក់ដឹកនាំក្រសួង គណៈអភិបាលស្រុកត្បូងឃ្មុំ តែងតែគិតគូរ និងបាននាំយកទៀនវស្សារួមនិងទ័យទានដើម្បីប្រគេនព្រះសង្ឃគ្រប់វត្តទូទាំងស្រុកត្បូងឃ្មុំ សំរាប់ចូលកាន់ព្រះវស្សាអស់កាលត្រីមាសចាប់ពីថ្ងៃ ១រោចខែ ទុតីយាសាឍ រហូតដល់ថ្ងៃទី១៥កើតខែអស្សុជ ឆ្នាំមមែ សប្តស័ក ព.ស ២៥៥៩។
ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជន នាំយកទៀនវស្សា និងទ័យទានប្រគេនព្រះសង្ឃគ្រប់វត្តក្នុងស្រុកត្បូងឃ្មុំ
![](https://www.tbongkhmom.org.kh/wp-content/uploads/sites/28/2015/07/ghy1-768x576.jpg)