ពិធីជួបសំណេះសំណាល សាកសួរសុខទុក្ខ និងផ្សព្វផ្សាយស្តីពីផែនការទប់ស្កាត់ និងបន្សាបការធ្វើបដិវត្តន៍ពណ៌


នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានពិធីជួបសំណេះសំណាល សាកសួរសុខទុក្ខ និងផ្សព្វផ្សាយស្តីពីផែនការទប់ស្កាត់ និងបន្សាបការធ្វើបដិវត្តន៍ពណ៌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរ ដោយមានការចូលរួមពីសហការីក្រុមការងារថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន គណៈកម្មាជិការបក្សស្រុក ឃុំភូមិ លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ យុវជន សកម្មជនបក្ស សរុបប្រមាណជាង ៦០០នាក់។
មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ ឯកឧត្តមប្រធានក្រុមការងារបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខ និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។ បន្ទាប់មកឯកឧត្តមបានបកស្រាយជូនអង្គពិធីអំពីផែនការផ្តួលរំលំរាជរដ្ឋាភិបានតាមរយៈការធ្វើបដិវត្តន៍ពណ៌ ដែល ផែនការនេះ មានការគាំទ្រពីប្រទេសមហាអំណាច ដែលមានបណ្តាញច្បាស់លាស់និងប្រព័ន្ធផ្សព្វផ្សាយ។ល។

ក្នុងគោលបំណងដើម្បីរក្សាស្ថេរភាព សុខសន្តិភាព និងការអភិវឌ្ឍឯកឧត្តមបានផ្តាំផ្ញើរដល់សមាជិក សមាជិកាបក្សគ្រប់លំដាប់ថ្នាក់ត្រូវរក្សាឲ្យបាននូវជំហរដ៏រឹងមាំរបស់ថ្នាក់ដឹកនាំក្នុងការថែរក្សាសុខសន្តិភាព សាមគ្គីជាតិ កសាងនិងអភិវឌ្ឍប្រទេសជាតិ អប់រំ ពន្យល់បក ស្រាយជួនប្រជាពលរដ្ឋឲ្យបានយល់ដឹងច្បាស់លាស់អំពីបញ្ហានេះ។ ត្រូវលុប បំបាត់ភាពអសកម្មក្នុងមូលដ្ឋាន ល្បែងស៉ីសង ចោរលួចប្លន់ គ្រឿងញៀន ខិតខំនិងយកចិត្តទុកដាក់ផ្តល់សេវាជូនបង ប្អូនប្រជាពលរដ្ឋដោយត្រូវប្រកាន់យកនូវភាពយុត្តិធម៌ តម្លាភាព សុក្រឹត្យភាព និងសមស្របតាមក្រមវិជ្ជាជីវៈជាមន្រ្តីរាជការ។ បង្កើនជំនឿជឿជាក់ និងបន្សាបនូវគំនិតធ្វើបដិវត្តន៍ពណ៌ ពង្រឹងការអនុវត្តច្បាប់នៅមូលដ្ឋាន ក្រសួង មន្ទីរ ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងសង្គមឲ្យបានល្អប្រសើរ។
ឆ្លៀតយកឱកាសនេះដែរ ឯកឧត្តមបានក្រើនរំលឹកដល់សមាជិក សមាជិកាទាំង អស់ ឲ្យខិតខំយកចិត្តទុកដាក់អនុវត្តគោលនយោបាយរបស់បក្សឲ្យមាន ប្រសិទ្ធភាព ដើម្បីឈានទៅសម្រេចបានជោគជ័យក្នុងការបោះឆ្នោត នាឆ្នាំ២០១៨។

171023 veng sakhon1