ឯកឧត្តម ធា គ្រុយ បានប្រជុំពិនិត្យលទ្ធផលការងារខែកញ្ញា និងលើកទិសដៅបន្ត


ក្រុងសួង៖ រសៀល ថ្ងៃទី០១ ខែតុលា ក្រុមការងារចុះជួយសង្កាត់សួង បានប្រជុំត្រួតពិនិត្យលទ្ធផលការងារខែកញ្ញា និងលើកទិសដៅបន្ត ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ ប្រធានក្រុមការងារចុះជួយសង្កាត់សួង ។
បន្ទាប់ពីប្រជុំចប់ ឯកឧត្តម សាស្រ្តាចារ្យ ធា គ្រុយ និង ឯកឧត្តម កែវ វណ្ណៈ ព្រមទាំងលោក ជា ណារ៉ុន បានយកថវិកាចំនួន ៤០០០០០រៀល (សែសិបម៉ឺនរៀល) ជូនលោក មេភូមិពោកិល ដែលមានជំងឺ និងបានរៀបចំឡានពេទ្យ ដើម្បីបញ្ជូនគាត់ទៅព្យាបាលនៅពេទ្យរុស្សី ភ្នំពេញ នៅពេលរសៀលនេះ។

171001 Thea Kruy1