ឯកឧត្តម លី ឡេង បាននាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃចំនួន១៣វត្ត ស្ថិតនៅក្នុងឃុំក្រែក ស្រុកពញាក្រែក


នាថ្ងៃទី១០ខែកក្កដា ឆ្នាំ២០១៧នេះ ឯកឧត្តម លី ឡេង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បាននាំយកទៀនព្រះវស្សា និងទេយ្យទានរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ប្រគេនព្រះសង្ឃចំនួន១៣វត្ត ស្ថិតនៅក្នុងឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយក្នុងនោះ មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ប្រធាន អនុប្រធាន មន្ទីរ អង្គភាព និងពុទ្ធបរិស័ទ្ធយ៉ាងច្រើនកុះករ ។
សូមបញ្ជាក់ថា ៖ ទានវស្សា និងទេយ្យទាន របស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋភា ដែលឯកឧត្តម លី ឡេង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាំយកមកប្រគេនព្រះសង្ឃនៅឃុំក្រែកទាំង១៣វត្តនេះ ក្នុង១វត្តៗ ទទួលបានបាន – ទានវស្សា ១ គូរ – អង្ករ ៥០ គក្រ – ទឹកក្រូច ១ កេស – ទឹកសុទ្ធ ២ កេស – ត្រីខ ១០ កំប៉ុង – ទឹកដោះគោ ៦ កំប៉ុង – មី ១ កេស – បច្ច័យ ១០ ម៉ឺនរៀល។

1707010 Heng Samrin3