ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អមដំណើរសម្តេចប្រធានរដ្ឋសភា និងលោកជំទាវ ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តចំនួន៥៨ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងស្រុកកំចាយមារ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី08.7.2017 នៅវត្តសុវណ្ណារាម ហៅវត្ត “ថ្កូវ” ក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយក្នុងនោះមានការអញ្ជើញចូលរួមផងដែរពី ថ្នាក់ដឹកនាំរដ្ឋសភា ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធាន មន្ទីរ អង្គភាព និងពុទ្ធបរិស័ទ្ធជិតឆ្ងាយ ក្នុងខេត្តទាំង២យ៉ាងច្រើនកុះករ ។
សូមបញ្ជាក់ថា៖ វត្តទាំង៥៨ ដែលប្រគេនទៀនព្រះវស្សា និងទេយ្យទាន នាពេលនេះ គឺ៥១វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងចំនួន ៧វត្តផ្សេងទៀត មកពីឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ។
នាឳកាសនោះ សម្តេច ហេងសំរិន និងលោកជំទាវ បានប្រគេនបច្ច័យចំនួន១៣លានរៀល និងប្រាក់ដុល្លាចំនួន២ពាន់ដុល្លារ ដល់ព្រះសង្ឃវត្តថ្កូវ សម្រាប់កសាងសមិទ្ធផលនានាក្នុងវត្តជាបន្ត។
ជាមួយគ្នានោះដែរ សម្តេច និងលោកជំទាវ បានចែកជូនអំណោយវត្ថុអនុស្សាវរីយ៍ដល់តាជីយាយជី លោកតាលោកយាយ ចំនួន១៥០នាក់ ដោយក្នុងម្នាក់ៗទទួលបាន ក្រណាត់ស១ដុំ និងថវិកាចំនួន១ម៉ឺនរៀលផងដែរ៕