រយៈពេល៦៦ឆ្នាំមកនេះគណបក្សប្រជាជនកម្ពុជានូវតែប្រកាន់ភ្ជាប់ក្នុងការស្វែងរកសន្តិភាពនិងបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា


អបអរសាទរខួបកំណើតគណបក្សប្រជាជនកម្ពុជា​ ២៨​ មិថុនា​ ១៩៥១​ -២៨​ មិថុនា​ ២០១៧​ ក្រោមអធិបតីភាព​ឯកឧត្តម​ ប្រាជ្ញ​ ចន្ទ ប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ។
គណបក្សប្រជាជនកម្ពុជាមានឈ្មោះដើមថា បក្សប្រជាជនបដិវត្ដខ្មែរ បានបដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានប្រភពពីចលនាតស៊ូ របស់ ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។ រយៈពេល៦៦ឆ្នាំមកនេះ គណបក្សប្រជាជនប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ដើម្បីប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព ប្រជាធិបតេយ្យ អាព្យាក្រឹត និងវឌ្ឍនភាពសង្គមពេញលេញ។
ក្នុងពេលដែលប្រទេសធ្លាក់ក្នុងគ្រោះមហន្តរាយ ដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត មានតែ គណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលបានក្រោកឈរតស៊ូ ដឹកនាំ ប្រជាជនធ្វើការប្រយុទ្ធផ្តួលរំលំ របបដ៏យង់ឃ្នងនេះ អោយដួលរលំនៅថ្ងៃ ៧ ខែមករា ឆ្នាំ១៩៧៩ សង្គ្រោះប្រជាជាតិខ្មែរឱ្យរស់ឡើងវិញ ជាលេីកទី២។
ជាពិសេសចុងក្រោយនេះ ដោសារនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុនសែនបានរំលាយអង្គការចាត់តាំងខ្មែរក្រហមទាំងស្រុងហេីយចាប់ផ្តេីមកសាងប្រទេសអោយមានការរីកចំរេីនដល់បច្ចុប្បន្នទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ៕

170629 CPP9