ក្រូចឆ្មារ៖ ព្រឹកថ្ងៃទី២១ និង ២២ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋស្រុកក្រូចឆ្មារ៖
កម្មវិធីទី ១៖ នៅភូមិព្រែកតាហុប និងភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
កម្មវិធីទី ២៖ នៅភូមិស្វាយដំណាក់ និងភូមិបន្ទាយ ឃុំជំនីក ស្រុកក្រូចឆ្មារ
កម្មវិធីទី ៣៖ នៅភូមិទី ១ ទី ២ និងទី ៣ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ។
កម្មវិធីទី ៤៖ នៅភូមិទី ៤ ទី ៥ ទី ៦ និងទី ៧ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ
កម្មវិធីទី ៥៖ នៅភូមិកោះផល សោយ១ សោយ២ ព្រែកតូច និងភូមិអំពិល ឃុំបុឺស១ ស្រុកក្រូចឆ្មារ
កម្មវិធីទី ៦៖ ភូមិអំពិល បុឺស ដីដុះ និងភូមិទួលសម្បត្តិ ឃុំបុឺស២ ស្រុកក្រូចឆ្មារ
កម្មវិធីទី ៧៖ នៅភូមិទី១ ទី២ និងទី៣ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ
កម្មវិធីទី ៨៖ នៅភូមិទី៤ ទី៥ និងទី៦ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ
ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងគោលបំណងអោយប្រជាពលរដ្ឋ កាន់យល់ច្បាស់អំពីសារៈប្រយោជន៍នៃសន្តិភាពដែលប្រទេសកម្ពុជាដែលរកបានដោយលំបាក ដោយបូជាឈាមស្រស់ សាច់ស្រស់ ជាពិសេសតាមរយ:គោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ដែលកំពុងទទួលសាទរពីសាធារណៈមតិជាតិ និងអន្តរជាតិ និងការអភិវឌ្ឍន៍នានាលើគ្រប់វិស័យ។