(ត្បូងឃ្មុំ)៖ លោកសាស្ត្រាចារ្យ ធា គ្រុយ ប្រធានក្រុមការងារចុះជួយសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ បានលើកឡើងថា «មានគណបក្សប្រជាជនកម្ពុជា មានសុខសន្តិភាព មានការអភិវឌ្ឍន៍»។
ការថ្លែងបែបនេះរបស់លោកសាស្ត្រាចារ្យ ធា គ្រុយ បានធ្វើឡើងនៅក្នុងឱកាសសម្ពោធឆ្លងសាលាសន្សំកុសល ភូមិចុងអង្គ្រង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ ដោយមានការចូលរួមពីប្រជាពលរដ្ឋលោកយាយលោកតា សិស្សានុសិស្ស និងប្រជាពលរដ្ឋ។
លោកសាស្ត្រាចារ្យ ធាគ្រុយ បានថ្លែងថា «ប្រទេសជាតិមានសុខសន្តិភាពគឺ បានមកដោយលំបាកណាស់ ពលីជីវិត និងបាត់បង់ជីវិតប្រជាជនច្រើនណាស់ អញ្ចឹងសូមបងប្អូន កុំចង់ដូរ បើដូររបបនោះ សូមបងប្អូនមើលមជ្ឈឹមប្រទេស ពេលនេះមានសោដនាដកម្មសម្លាប់ប្រជាជន ប្រទេសជាតិខ្ទេចខ្ទីអស់គ្មានសល់»។
លោកសាស្ត្រាចារ្យ បញ្ជាក់បន្តថា៖ យ៉ាងណាមិញប្រទេសយើងផ្លាស់ប្តូររបបពីរាជានិយម មកសាធារណៈរដ្ឋខ្មែរ មករបប ប៉ុលពត សួរថា តើប្រជាជនយើងស្លាប់អស់ប៉ុន្មាន? ចម្លើយនោះ គឺជាក់ស្តែង ស្លាប់អស់ជាង៣លាននាក់ ហើយប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាមខ្ទេចខ្ទី អញ្ចឹងសូមគិតពិចារណា ជ្រើសរើស គណបក្សណា ដែលបញ្ចប់សង្រ្គាម បង្រួបបង្រួមជាតិ ដោយប្រើគោលនយោបាយ ឈ្នះឈ្នះ ផ្តល់សុខសន្តិភាព និងការអភិវឌ្ឍន៍ នោះពិតណាស់គឺ គណបក្សប្រជាជនកម្ពុជា។
ក្រោយបញ្ចប់ការសំណេះសំណាល គណៈអធិបតីបានកាត់ខ្សែបូ សម្ពោធដាក់ឲ្យប្រើប្រាស់ សាលាសន្សំកុសល ភូមិចុងអង្ក្រង ដើម្បីជាប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនា ចាប់ពីពេលនេះតទៅ៕ ប្រភព៖ Freshnews