ឯឧ វេង សាខុន ជួយជួសជុលផ្លូវលំ ១៨Km ជូនពលរដ្ឋឃុំត្រពាំងព្រីង ឃុំសេដា និងឃុំតំបែរ


តំបែរ៖ សូមចូលរួមអបអរសារទរ ជូនចំពោះប្រជាជននៅឃុំសេដា ឃុំតំបែរ និងឃុំត្រពាំងព្រីង ស្រុកតំបែរដែលការជួលជុលផ្លូវនៅឃុំសេដាដោយបានចាប់ឈូសសម្រួលតាំងពីថ្ងៃទី២០កុម្ភៈមកទល់ថ្ងៃ១១ខែមិនានេះសម្រេចបានប្រមាណជា ១៨ km ហើយនិងកំពុងបន្តបញ្ចប់ ។ ដោយឡែក ការងារជួសជុលកំណាត់ផ្លូវ ក្នុងឃុំត្រពាំងព្រីង ចាប់ពីភូមិត្រពាំងព្រីង ទៅភូមិស្រែកក់មានប្រវែងជាង៨គមត្រូវបានជួលជុលបានប្រវែងប្រមាណជាង៣គម ហើយ ។ លទ្ធផល និងសមិទ្ធិផលទាំងអស់នេះគឺបានកើតចេញពីការក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ តាមរយៈរៀបចំវេទិកាសាធារណៈរបស់ក្រុមការងារ កាលពី ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលាបឋមសិក្សាខ្នាចជុំ ភូមិខ្នាចជុំ ឃុំសេដា និងនៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។ ខ្ញុំសង្ឃឹមថា ឯកឧត្តមប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ឃុំគោកស្រុក និងទឹកជ្រៅ នឹងចាត់ចែងអនុវត្តន៍បន្តដូចនេះក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ។

170311 Sokhon1