ទស្សនាទានរបស់ ឯកឧត្ដម សុខ ឥសាន ពាក់ព័ន្ធ វប្បធ៌មពហិការរបស់គណបក្សប្រឆាំង ៖


ទស្សនាទានរបស់ ឯកឧត្ដម សុខ ឥសាន ពាក់ព័ន្ធ វប្បធ៌មពហិការរបស់គណបក្សប្រឆាំង ៖
ក្នុងការធ្វេីនយោបាយរបស់ខ្លួន គណបក្សសង្គ្រោះជាតិ បានប្រេីប្រាស់វប្បធ៌មពិហិការធ្វេីជាត្រីមុខ ដោយលេីកយកទ្បេះថាការងារនេះ ប្ញុ ការងារនោះមិនសំខាន់ បានជាគណបក្សខ្លួនមិនចូលប្រជុំ ។ ការធ្វេីពហិការនេះ បានធ្វេីឲ្យគណបក្សប្រឆាំងមួយនេះបាត់បង់ឱកាសក្នុងការតស៊ូមតិនៅក្នុងអង្គប្រជុំគណកម្មធិការអចិន្ត្រៃយ៏រដ្ឋសភា និង ក្នុងប្រជុំពេញអង្គរដ្ឋសភា ដែលជា វេទិការស្របច្បាប់ និងផ្លូវការ សំរាប់តំណាងរាស្ត្រទាំងអស់មានសិិទ្ធិបញ្ចេញមតិ មានសិទ្ធិនិយាយនូវអ្វីដែលតំណាងរាស្ត្រចង់និយាយដេីម្បីការពារផលប្រយោជន៏របស់ប្រជាជន និងរបស់ប្រទេសជាតិ ។
ដល់ពេលបាត់បង់ឱកាសបែបនេះ បែរជាមកវាយប្រហារលេីគណបក្សកាន់អំណាចថា ធ្វេី អ្វីធ្វេីតែឯង មិនឲ្យគណបក្សប្រឆាំងចូលរួមផងធ្វេីការតាមបែប សភាឯកបក្ស គ្មានប្រជាធិបតេយ្យ សំរេចអ្វីស្រេចនឹងចិត្តខ្លួនឯង ចង់ចំណេញយកខ្លួនឯង មិនគិតគេផង ។
តេីបញ្ហាកេីតមកពីណា ត្រូវយល់ថា បេីនៅតែបន្តអនុវត្តវប្បធ៌មពហិការទៀត គណបក្សសង្គ្រោះជាតិនៅតែបន្តបាត់បង់ឱកាសក្នុងការតស៊ូមតិនៅក្នុងរដ្ឋសភាដដែល ហេីយកុំដាក់កំហុសលេីគណបក្សប្រជាជនកម្ពុជាឲ្យសោះ ពីព្រោះជាកំហុសខ្លួនឯង ។
គួរគណបក្សសង្គ្រោះជាតិ ពិចារណាទ្បេីិងវិញ នយោបាយពហិការមិនផ្តល់ផលចំណេញទេ ។ ហេីយកុំដាក់កំហុសលេីអ្នកដទៃអី ។