រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ លោក ងួន ប៊ុណ្ណាន អភិបាលនៃគណ:អភិបាលស្រុកអូររាំងឪ រួមជាមួយលោកស្រីអភិបាលរងស្រុក នាយករដ្ឋបាលសាលាស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុក លោកមេបញ្ជាការស្តីទីកងរាជអាវុធហត្ថស្រុក ប្រធានការិយាល័យ ដ.ន.ស.ភ ស្រុក និងក្រុមប្រឹក្សាឃុំគងជ័យ ចុះទៅជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួនមួយគ្រួសារ នៅភូមិទួលស្រម៉ ឃុំគងជ័យ ដោយបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិការបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអូររាំងឪ ឧបត្ថម្ភជូនពួកគាត់ផងដែរក្នុងនោះរួមមានអង្ករចំនួន ២៥គក្រ ទឹកស៊ីអ៊ីវ ០១យួរ ទឹកត្រី ០១យួរ ទឹកសុទ្ធអង្គរពូរ៉ូ ០១កេះ ប៊ីចេង ០១កញ្ចប់ ប្រេងឆា ០១ដប ប្រេងកូឡាតាប៉ិ ០១ដប ស្ករស ០,៥ គក្រ និងថវិកាមួយចំនួន ។ រីឯប្រជាពលរដ្ឋដែលចូលរួមប្រមាណ ១០ នាក់ ទទួលបានថវិកាក្នុងម្នាក់ចំនួន ១០.០០០៛ និងប្រងកូឡាតាប៉ិ ០១ដប ។ បន្ទាប់មកទៀត លោកអភិបាលរួមនឹងសហការីបានបន្តទៅចូលរួមក្នុងពិធីបុណ្យកាន់អង្គឆ្លងសមិទ្ធិនានានៅវត្តមណីរតនាថ្មដាកើត ឃុំទួលសូភី ។