ពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តអាមេរិច ព្យាបាលដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋក្នុងខេត្ត ត្បូងឃ្មុំ


ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ និងលោក វីលៀម អេហេដ (William A. Heidt) អគ្គរដ្ឋទូតអាមេរិចប្រចាំនៅកម្ពុជា និងលោកស្រី ព្រមទាំងប្រធាន អនុប្រធាន មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានចុះសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តអាមេរិច ព្យាបាលដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋក្នុងខេត្ត ត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅមន្ទីរពេទ្យព្រះនរោត្តមសីហនុត្បូងឃ្មុំ ស្ថិតនៅក្រុងសួង ខេត្តត្បូងឃ្មុំ ។
សូមបញ្ជាក់ថា ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តអាមេរិច មកធ្វើការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយពិនិត្យ ព្យាបាលជំងឺដូចជា ៖
-ជំងឺទូទៅ និងកុមារ
-ជំងឺវះកាត់ទូទៅ ដូចជាៈ ខ្លនលូន ជំងឺដុះដៃស្បូន ជំងឺដុំក្នុងស្បូន ជំងឺរលាកពោះវៀនខ្នែង
-ជំងឺវះកាត់ភ្នែក និងមានចែកវ៉ែនតាជូន
-ជំងឺមាត់ធ្មេញ (ដក និងប៉ះធ្មេញ)
-ព្រមទាំងមានចែកជូនដៃសិប្បនិម្មិត ជូនចំពោះបងប្អូនដែលពិកាដៃផងដែរ
ដោយចាប់ទទួលព្យាបាលពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៥ល្ងាច ។

170216 Prach Chan1

170216 Prach Chan2

170216 Prach Chan3

170216 Prach Chan4

170216 Prach Chan5